Join Us on Facebook Follow us on Twitter Add to Circles

Monday, December 29, 2014

C Program: មេរេៀនទី១:សញ្ញាណដំបូងនៃភាសា C

1.1 បណ្តាកត្តាចាំបាច់នៅក្នុងភាសា C
           ភាសា C ត្រូវបានគេបង្កើតឡើងនៅលើសំណុំតួអក្សរខាងក្រោម 
+ ២៦ អក្សរធំ(Upper case): A, B, C,…,Z
+ ២៦ អក្សរតូច(Lower case): a, b, c,…,z
+ ១០ តួលេខ(Number):0, 1, 2, 3, 4, 5, 6, 7, 8, 9
+ សញ្ញាពិសេស: , . ; : / ? [] {} ! @ # $ % ^ & * () + = - < > ‘ “ ”
+ សញ្ញា underscore : _


ចំណាំ៖ នៅក្នុងភាសា C មានការបែងចែកអក្សរតូច និង អក្សរធំ
1.2 ពាក្យគន្លិះ (Keyword)

ពាក្យគន្លឹះគឺជាបណ្តាពាក្យដែលមានអត្ថន័យយ៉ាងសំខាន់និងមានមុខងារជាក់លាក់មួយដែ
ពុំអនុញ្ញាតអោយប្រើនៅក្នុងគោលដៅផ្សេងឡើយ។
ពាក្យគន្លិះមានដូចជា



asm
else
interrupt
struct
break
enum
long
switch
case
extern
near
typedef
cdecl
far
pascal
union
char
float
register
unsigned
const
for
return
void
continue
goto
short
volatile
default
huge
signed
while
do
if
sizeof





1.3ការកំណត់ឈ្មោះ
  ​ឈ្មោះជាគឺជាស៊េរីនៃអក្សរដែលអាចមានលាយឡំរវាងតួអក្សរនិង តួលេខ ឬ អាចមានលាយ
ជាមួយនឹងសញ្ញា Underscore
ការកំណត់ឈ្មោះ  
- ត្រូវតែចាប់ផ្តើមឡើងដោយតួអក្សរ ឬ សញ្ញ Underscore 
- ឈ្មោះមិនអាចជាន់ជាមួយពាក្យគន្លឹះ 
- ឈ្មោះជាធម្មតាមាន៣២តួអក្សរ តែគេអាចផ្លាស់ប្តូរបាន 
Ex:
a-1  មិនត្រឹមត្រូវ               f(x)  មិនត្រឹមត្រូវ               X_1  ត្រឹមត្រូវ
Rate  ត្រឹមត្រូវ                  char  មិនត្រឹមត្រូវ              _name ត្រឹមត្រូវ


2  បង្កើតកម្មវិធីដំបូង

លំនាំនៃការបង្កើតកម្មវិធី

#include<stdio.h>
void main()
{
printf("Hello world") ;
}

បំនកស្រាយ
-  # ជាអង្គចង្អុលបង្ហាញ Compiler អោយអនុវត្តការងារ1សិន មុនពេល Compile ឬ ហៅម្យ៉ាង
ទៀតថាអង្គកំណត់ទិស(Pre- compiler ឬ Directive)
-  Include ប្រើសំរាប់ណែនាំអោយ Compiler ទៅអានយកអត្ថន័យរបស់ File ដែលបានកំណត់
នៅខាងក្រោយវាមកដាក់បញ្ចូល គ្នាដើម្បីធ្វើការ Compile ។
File ដែលនៅខាងក្រោយ Include ត្រូវបានដាក់ក្នុងសញ្ញា <> ឬ “ ”
-  stdio.h ជា Header File ដែលផ្ទុកកូដរបស់អនុគមន៍មួយចំនួន ដូចជា printf, putc, gets
Void main() គឺជាអនុគមន៍មួយនៃចំណុចចាប់ផ្តើមនៃកម្មវិធីនៅពេលដែលកម្មវិធីបានដំណើរការ
- ឃ្លាបញ្ជា(Statement)គឺជាបណ្តុំនៃពាក្យដែលត្រូវបានគេដំរៀបទៅតាមលំនាំណាមួយដើម្បីអនុវត្ត
ការងារដែលគេបានកំណត់

ឃ្លាបញ្ជា(Statement) មានប្រភេទៈ
- Statement ទោល: ជា Statement ដែលគ្មានផ្ទុក Statement ផ្សេងទៀត
- Statement បណ្តុំ: ជា Statement ដែលមានផ្ទុក Statement ផ្សេងទៀតនៅក្នុងខ្លួនរបស់វា
Ex:1
If(exp)
Else
{
// statement
}
Ex:2 
         for(exp)
{
// statement
}
អត្ថាធិប្បាយ(comment)
-ត្រូវបានគេប្រើសំរាប់អត្ថាធិប្បាយ ឬ សរសេកំណត់សំគាល់ ចំណុចណាមួយរបស់អ្នកសរសេរ
កម្មវិធី
-បណ្តាពាក្យដែលស្ថិតនៅក្នុង comment ពុំត្រូវបាន compiler ធ្វើការ compile ទេ
  ការប្រើ comment
// ​ប្រើសម្រាប់ comment មួយបន្ទាត់
/* … */ ប្រើសម្រាប់ comment មួយ ឬ ច្រើនបន្ទាត់(ជាប្លុក)



Ex1:
#include<stdio.h>
#include<conio.h>
void main()
{
      // display name
    printf(“My name is Kaka”);
     // display age
    printf(“I’m 18 years old”);
   getch();
}
Ex2:
#include<stdio.h>
#include<conio.h>
void main()
{
      /*   display name
            and age
    */
    printf(“My name is Kaka”);    
    printf(“I’m 18 years old”);
   getch();
}

3  បញ្ចូនកម្មវិធីរបស់អ្នកឡើងលើកុំព្យួទ័រ


លំហាត់អនុវត្តន៍

1- ចូរសរសេកម្មវិធីដើម្បីបង្ហាញនៅលើអេក្រង់នូវឃ្លាខាងក្រោមៈ

                Hello BBU

                I Love BBU
2- ចូរសរសេកម្មវិធីដើម្បីដោះស្រាយសមីការ bx+c=0
                à ការសរសេដោយពុំចាំបាច់វិភាគទៅលើលក្ខខ័ណ្ឌ
3- ចូរសរសេកម្មវិធីដើម្បីគណនា ឬសការ៉េនៃចំនួនគត់មួយ
ឧទាហរណ៍ x=a2 , បើបញ្ចូលតំលៃ a=3 នោះ x=9

ដំណោះស្រាយ

1.code
#include<stdio.h>
#include<conio.h>
void main()
{clrscr();

printf(“Hello BBU”) ;

printf(“I Love BBU”); getch();
}

2.code
#include<stdio.h>
#include<conio.h> void main()
{clrscr();
int b,c;
float x;
printf(“Input b:”);scanf(“%d”,&b);
printf(“Input c:”);scanf(“%d”,&c);
x=-c/b;
printf(“x=%f”,x);
getch();
}
3.code

#include<stdio.h>
#include<conio.h>
void main()
{clrscr();
int a;
float x;
printf(“Input a:”);scanf(“%d”,&a);
x=a*a;
printf(“x=%f”,x);
getch();
}


No comments:

Post a Comment