Join Us on Facebook Follow us on Twitter Add to Circles

Tuesday, December 30, 2014

មេរៀន VB.net

១ សេចក្ដីផ្ដើមនៃ Microsoft Visual Studio .net
Microsoft Visual Studio .NET គឺជា powerful software development system មួយដែលបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft 
 ដើម្បីជួយសម្រួលដល់ អ្នកសរសេរកម្មវិធីឲ្យកាន់តែមានភាព
ងាយស្រួលក្នុងការបង្កើតកម្មវិធី ជាច្រើនដូចជា Window  Application (កម្មវិធីដំណើរការលើwindow)  Web Application (ដំណើរការលើ Internet Browser) Smart Device
Application(កម្មវិធីដំណើរការលើទូរសព្ទ) និង​ អាចធ្វើការជាមួយ Database ដើម្បីគ្រប់គ្រងលើមុខបញ្ជីផ្សេងៗ។
Visual Basic .NET ជាភាសាមួយដែលស្ថិតនៅក្នុងភាសាសរសេរ Program នៃកម្មវិធី Microsoft Visual Studio.NET

១.១ របៀបបង្កើត Project
១. ចុចសបើកកម្មវិធី Visual Studio
២. ចុចពាក្យ File ( Ctrl + N ) > New Project



បន្ទាប់មកវានឹងចេញផ្ទាំងមួយ

ចុចយក Visual Basic => Window Forms Application
ដាក់ឈ្មោះឲ្យ Form ត្រង់កន្លែង Name និង​កំណត់ទីតាំងដែលត្រូវផ្ទុក Form ត្រង់កន្លែង  Location
បន្ទាប់មកចុច OK  ដើម្បីបង្កើត Form ថ្មី

១.២លក្ខណៈ Interface របស់ VB.NET


-Form : គឺជា Interface មួយសម្រាប់ឲ្យយើង Design Graphic របស់កម្មវិធី
-Toolbox : គឺជាឧបករណ៍សម្រាប់  Design លើ Form
- Property គឺជាកន្លែងសម្រាប់កំណត់លក្ខណឲ្យ Form ឬ Toolbox នីមួយៗ
-Solution Explorer :គឺជាកន្លែងមួយសម្រាប់បង្ហាញឲ្យឃើញពី Project របស់យើង
១.៣ របៀបកំណត់ឲ្យ Form run មុនគេ
ត្រង់កន្លែងនេះវាមានសារៈសំខាន់ដែរ  ព្រោះយើងមុនពេលដែលយើងបើកកម្មវិធី តើយើងចង់បើក Form មួយណាមុនគេ។ដូចនេះសូមមើលរបៀបធ្វើដូចតទៅ៖
-ចុចលើពាក្យ Project Menu
-យកពាក្យ Window Application Property

-ចុចផ្លាស់ប្ដូរត្រង់ប្រអប់ Startup form
១.៤ របៀបដំណើរការកម្មវិធី
នៅពេលដែលយើងបានកំណាត់ Form រួចរាល់អស់ហើយយើងត្រូវការ Run(ដំណើរការ)
-យើងអាច ចុច key F5 ឬ ចុច​លើសញ្ញាមួយពណ៌បៃតងដូចក្នុងរូប


១.៥ របៀបចាកចេញពីកម្មវិធី
-ចុចពាក្យ File Menu
-ចុចពាក្យ Exit  ឬក៏ចុច Alt+F4





No comments:

Post a Comment